ក្រសួងបរិស្ថាន និង GGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ក្រសួងបរិស្ថាន និង GGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០...


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Malle Fofana នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។


ក្នុងជំនួបនោះ លោកបណ្ឌិត Malle បានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា ដោយបានបញ្ជាក់ថា GGGI ត្រៀមខ្លួនជានិច្ចក្នុងការបកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានសម្រាប់ការគាំទ្រ និងការសម្របសម្រួលកន្លងមក។ លើសពីនេះ លោកបណ្ឌិត Malle បានបញ្ជាក់ទៀតថា GGGI នឹងបន្តជួយកម្ពុជាពង្រឹងសមត្ថភាពដើម្បីក្លាយជាអង្គភាពទទួលស្គាល់ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជាគន្លឹះឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ GGGI ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ យុទ្ធសាស្រ្តនៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែកទៅដល់ការកាត់បន្ថយការកើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យព្រៃឈើ (REDD+) និងការដាំដុះព្រៃឈើឡើងវិញ គឺជាការលើកទឹកចិត្តឱ្យវិនិយោគិនរួមចំណែកដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្របតាមការអនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចរួមចំណែកដល់ការកាត់បន្ថយបន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើឡើងវិញ ជាពិសេសនៅតំបន់បឹងទន្លេសាបដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយក្រសួងបានផលិតកូនឈើរាប់លានដើមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះព្រៃឈើឡើងវិញ។



សូមរម្លឹកជូនថា យោងតាមបទពិសោធន៍ជោគជ័យរបស់ក្រសួងបរិស្ថាន ដោយបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជាពលរដ្ឋរាប់លាននាក់។ ដែលជាជំហានបន្ទាប់គឺការវិនិយោគលើធុងសំរាម ដើម្បីបំបែកសំណល់ឱ្យបានត្រឹមត្រូវ។ ក្រៅពីនេះ ក្រសួងក៏បានបន្តពង្រឹងការគ្រប់គ្រងសំណល់រាវ ដោយបានបញ្ឈប់ការបញ្ចេញសំណល់រាវដែលជាប្រភពបំពុលទៅក្នុងប្រភពទឹកសាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទប្បញ្ញត្តិច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ៕


No comments:

Post a Comment

Pages