ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​សំណេះសំណាល​ សួរសុខទុក្ខជាមួយនាយ ពលទាហាន និងមន្ត្រី​ឧទ្យានុរក្សនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​សំណេះសំណាល​ សួរសុខទុក្ខជាមួយនាយ ពលទាហាន និងមន្ត្រី​ឧទ្យានុរក្សនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ...



ស្ទឹងត្រែង​​ ៖​ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយនាយ ពលទាហាន និងមន្ត្រី​ឧទ្យានុរក្ស​ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ​ ដោយមាន​ការអញ្ជេីញ​ចូលរួមពី​ ថ្នាក់ដឹកនាំ​ ក្រសួង​បរិស្ថាន​ មន្ទីរ​បរិស្ថាន​ខេត្ត​ និងមន្រ្តី​រាជការ​ នៃក្រសួងបរិស្ថាន​  នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង​ នៅព្រឹកថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៥។




នាក្នុង​ឱកាស​ពិធី​សំណេះសំណាល​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានពាំនាំការផ្តាំផ្ញេី​សួរ​សុខទុក្ខ​ និង​ថវិការ​ សម្ភារៈ​ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ផ្តល់ជូននាយ​ពល​ទាហាន​ នៃ​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី១​ និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ សម្រាប់​ប្រេីប្រាស់​ តាមតម្រូវការចាំបាច់។


No comments:

Post a Comment

Pages