នៅក្នុងកិច្ចប្រជុំពិសេសនេះ លោកជំទាវរដ្ឋលេខាធិការ ឱ វណ្ណឌីន ត្រូវបានជ្រើសរើសធ្វើជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជាច្រើនទៀត នៅក្នុងរបៀបវារ: ពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងអំ ឡុងពេលអន្តរាគមន៍ឆ្លើយ តបទៅនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេស។ ក្នុងពេលផ្តល់បទអន្តរាគមន៍ឆ្លើយតបទៅនឹងសំណួរ លោកជំទាវរដ្ឋលេខាធិការ ឱ វណ្ណឌីន បានបញ្ជាក់ពីសារសំ ខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង ចំទិសដៅ រហ័សរហួន និងវៃឆ្លាតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការឆ្លើយតប ដាក់ចេញវិធានការបត់បែន សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសលោកជំទាវ បានលើកបង្ហាញពីភាពជោគ ជ័យរបស់កម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយចាក់វ៉ាក់ សាំងកូវីដ-១៩ នៅទូទាំងប្រទេស និងលទ្ធផលសម្រេចបានលើកិច្ចការដ៏សំខាន់នេះ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ការគ្រប់គ្រងការងារ និងទិន្នន័យតាមប្រព័ន្ធឌីជី ថល ក៏ត្រូវបានលើកឡើងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា ទន្ទឹមនឹងការបញ្ជាក់របស់លោកជំទាវជូនអង្គប្រជុំដែរថា ការដឹកនាំខ្លាំង និងដាក់ចេញយន្តការត្រឹមត្រូវ ព្រមទាំងការវិនិយោគលើវិស័យសុខភាពសាធារណ: នេះ និងការពង្រឹងប្រព័ន្ធសុខា ភិបាលនៃប្រទេសសមាជិកអាស៊ាន មិនត្រូវមើលរំលងឡើយនៅក្នុងផែនការត្រៀមលក្ខណ:តទៅមុខទៀត សម្រាប់ឆ្លើយតបការរាតត្បាតនាពេលខាងមុខ ហើយយើងត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩ វិវត្តន៍បំប្លែងខ្លួន ដោយយើងមិនអាចនឹងសម្លាប់បានអស់នោះឡើយ ដោយ“យើងមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩ ហើយយើងត្រូវត្រួតត្រាកូវីដ-១៩ ជាជាងទុកឱ្យកូវីដ-១៩ ត្រួត ត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យើង“ ឡើយ។ ដូច្នេះ ការរៀនរស់នៅជាមួយនឹងការបន្តកិច្ច ការពារការចម្លងរោគ ជាប្រធានបទសម្រាប់យើងយកទៅគិត និងរៀបចំខ្លួន ដោយត្រៀមលក្ខណ:ទុកជាមុន ជា មួយនឹងការវាយតម្លៃហានិ ភ័យ បន្ធូរបន្ថយវិធានការ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន ប្រជាជនជាច្រើនទទួលបានវ៉ាក់សាំង និងបានគ្រប់ប្រទេសផងដែរ។
ការធ្វើ ដំណើរ និងការទទួលស្គាល់នូវបណ្ណបញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន ក៏ជាចំណុចលើកឡើងសម្រាប់ការយល់ដឹងផងដែរ។ ការសាមគ្គីភាពក្នុងប្រទេស ក្នុងតំបន់ និងលើសាកលលោក ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ ជាជំហានដែលយើងគួរតែបោះទៅមុខ ដោយមិនត្រូវមានការបែង ចែកពិភពលោក មានការរើសអើង រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការជាមួយដៃគូដូច ជាអង្គការសុខភាពពិភព លោក និងអង្គការផ្សេងៗ ជាតម្រូវការរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមក វះកាត់ និងឆ្លងកាត់ចេញពីប្រអប់កូវីដ- ១៩ ទាំងអស់គ្នា សំដៅឆ្ពោះទៅវត្ថុបំណងរបស់យើងទាំងអស់គ្នា គឺ “សហការដើម្បីសុខភាព និងក្តីរីករាយកាន់តែប្រសើរឡើងនៅលើសាកលលោកក្រោយពីការរាតត្បាតជំងឺ”។
គោលបំណងនៃកិច្ចប្រជុំ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ និងមេរៀនបទពិសោធន៍កើតចេញពីការរាតត្បាតជំងឺកូវីដ-១៩ សំដៅឆ្ពោះទៅការវិនិយោគ និងផ្តល់ហិរញ្ញវត្ថុ ព្រមទាំងបង្កើនការយល់ដឹង និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណ:។
Hi Md Isham bin Jaafar រដ្ឋមន្ត្រីសុខាភិបាលប្រុយណេ និងឯកឧត្តម Dato Lim Jack Hoi អគ្គលេខាធិការអាស៊ាន ដោយមានការចូល រួមពីឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីសេដ្ឋកិច្ច អាជ្ញាធរសុខភាពសាធារណ:នៅក្នុងអាស៊ាន ប្រទេសសមាជិកអាស៊ានទាំង១០ វិទ្យាស្ថានសិក្សា និងស្រាវជ្រាវនៃបណ្តាប្រទេសអាស៊ាន អង្គការសុខភាពពិភពលោក ធនាគារពិភព លោក មូលនិធិRockefeller មូលនិធិ Bill & Melinda Gates និងដៃគូពាក់ព័ន្ធ សរុបចំនួន ៣៣៨នាក់៕
វិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១
No comments:
Post a Comment