ពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងមានការចូលរួមយ៉ាងច្រើនពីសំណាក់ មន្រ្តីរាជការ ជុំវិញសាលាខេត្ត ។
សូមជម្រាបថា លោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា ពីមេបញ្ជាការរង ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី និងត្រូវតម្លើង
ឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អតីតមេបញ្ជាការត្រូវបានតែងតាំងជាសមាជិក ក្រុមស្រាវជ្រាវ
យុទ្ធសាស្ដ្រយោធា ថ្នាក់អគ្គបញ្ជាការ៕
No comments:
Post a Comment