-->
សូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...
សូមស្វាគមន៍ ! www.kasetstuengmeanchey.co / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិនិត្យបូកសរុបលទ្ធផលដោះស្រាយសំណើ សំណូមពររបស់ពលរដ្ឋនៅក្នុងវេទិកាពិគ្រោះយោបល់ឆ្នាំ២០២២ និងត្រៀមរៀបចំវេទិកា ក្នុងឆ្នាំ២០២៣


ចំនួនអ្នកទស្សនា: Views : ចេញផ្សាយថ្ងៃ : Thursday, August 17, 2023


(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៣ ជាមួយសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ប្រារព្ធឡើងនៅសាលប្រជុំ នៃសាលារាជធានីភ្នំពេញ។

គោលបំណង នៃកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពលទ្ធផលការងារដោះស្រាយ និងឆ្លើយតបបំភ្លឺសំណួរ សំណើ និងសំណូមពរមួយចំនួន នៅសេសសល់ ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ កាលពីឆ្នាំ២០២២។

លើសពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារមួយចំនួន ក្នុងការត្រៀមលក្ខណៈរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ ដែលគ្រោងចាប់ ផ្តើមប្រព្រឹត្តទៅនៅតាមខណ្ឌទាំង១៤ ចាប់ពីខែតុលា ឆ្នាំ២០២៣ តទៅ និងបានបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងាររៀបចំ ធ្វើយ៉ាងណាឱ្យវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ២០២៣នេះ អាចប្រព្រឹត្តទៅបាន ដោយរលូន និងទទួលបានសំណើ និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជីវភាពរស់នៅ និងបញ្ហាជួបប្រទះជាក់ស្តែងប្រចាំថ្ងៃ ដើម្បីបន្តធ្វើការដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនេះលោក កើត ឆែ បានស្នើឱ្យរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបន្តខិតខំដោះស្រាយ និងពន្លឿនការឆ្លើយតបបំភ្លឺសំណួរ សំណើ និងសំណូមពរដែលស្របច្បាប់ ជូនប្រជាពលរដ្ឋឱ្យខាងតែបាន៕

0 comments:

Post a Comment

 
រក្សាសិទ្ធិ ©2022 គេហទំព័រ កាសែត ស្ទឹងមានជ័យ- រក្សាសិទ្ធគ្រប់យ៉ាង- រចនាដោយ: WEBSITE លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...