រដ្ឋបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតឱ្យល្បែងស៊ីសងគ្រប់ប្រភេទ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

រដ្ឋបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតឱ្យល្បែងស៊ីសងគ្រប់ប្រភេទ...

 


កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតឱ្យល្បែងស៊ីសងគ្រប់ប្រភេទបើកលេងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ ទោះជាល្បែងនោះមានច្បាប់ឬគ្មានច្បាប់ក៏ដោយ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលFast news យើងទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។


រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងទៀតទេ និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដើម្បីថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ អភិបាលក្រុង ស្រុក ត្រូវចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត។ការណ៍នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។


ជាមួយនឹងការដាក់ចេញនូវបទបញ្ជាថ្មីនេះ ប្រជាពលរដ្ឋបានសម្តែងការសាទរនិងសុំឱ្យរដ្ឋបាលខេត្តពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ឱ្យដូចបទបញ្ជាទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទចេញពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ។


ពលរដ្ឋរស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនលោក រស់ ស៊ីផេង បាននិយាយថា ចំណាត់ការទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទរបស់អភិបាលខេត្តកំពង់ស្ពឺ បានធ្វើឱ្យមានការសាទរពីប្រជាពលរដ្ឋទូទាំងប្រទេសនិងជាខេត្តគំរូផងដែរ។ ជាមួយនោះលោកថា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារួចមកហើយទៅតាមរដ្ឋបាលខេត្តឱ្យបង្ក្រាបនិងលុបបំបាត់ឱ្យបាននូវល្បែងស៊ីសង។ បទបញ្ជានេះត្រូវបានរដ្ឋបាលខេត្តក៏ដូចជាសមត្ថកិច្ចស្ទុះស្ទារ និងចាត់វិធានការក្តៅបង្ក្រាបដោយមិនមានការលើកលែង។ តែបទបញ្ជានេះហាក់មានសុពលភាពត្រឹមតែមួយចំអិនកំពិសប៉ុណ្ណោះ ក្រោយមកល្បែងទាំងអស់ក៏កម្រើកឡើងវិញជាធម្មតានិងពាសពេញក្នុងខេត្ត។


ដោយមើលឃើញបែបនេះលោក រស់ ស៊ីផេង សុំឱ្យរដ្ឋបាលខេត្ត ពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ជៀសវាងសមត្ថកិច្ច កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង ធ្វើឱ្យបទបញ្ជារដ្ឋបាលខេត្តគ្មានប្រសិទ្ធិភាព៕

No comments:

Post a Comment

Pages