លោក សាម៉េត សុផាត បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង.. - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

លោក សាម៉េត សុផាត បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..

 



ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ នេះអង្គភាពសារព័ត៌មានយើងបានទទួលឯកសារជាច្រើនច្បាប់ហើយនិងលិខិតជូនដំណឹងចំនួនពីរច្បាប់ពាក់ព័ន្ធទៅនិងបញ្ហាបំណុលដែលមានខ្លឹមសារដូចខាងក្រោម៖។

ខ្ញុំបាទឈ្មោះ សាម៉េត សុផាត ភេទប្រុស ជនជាតិខ្មែរអាស័យដ្ឋាន ផ្ទះលេខ៨២ ផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមជម្រាបជូនដំណឹងមកដល់លោក ទេពសុធារិទ្ធិ ភេទប្រុស សញ្ជាតិខ្មែរ អាស័យដ្ឋានផ្ទះលេខ១៣៤ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

កម្មវត្ថុ៖ ស្តីពីការធ្វើសេចក្តីជូនទៅដល់លោក ទេពសុធារិទ្ធ សូមលោកប្រញាប់ចូលខ្លួនមកដោះស្រាយបំណុលដែលលោកមិនទាន់បានសងត្រឡប់ មកឲ្យខ្ញុំវិញដែលជាម្ចាស់ប្រាក់និងជាម្ចាស់បំណុលដែលមានចំនួនទឹកប្រាក់សរុបបទាំងអស់ ៥៩០៧.៤៨(ប្រាំពាន់ ប្រាំបួនរយប្រាំពីរសែចុចសែសិបប្រាំបីសេន)ដុល្លារអាមេរិក។

១៖យោងតាមកិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ដែលមានស្នាមផ្តិតមេដៃទទួលស្គាល់បំណុល ។

២៖ យោងតាមឯកសារប្រតិបត្តិការធនាគារអេប៊ីអេលេខ១៨៩៩៩៩០៦១៤៧ ទៅកាន់គណនេយ្យលេខ០០០៦១៧២១៤៣ ដែលមានទឹកប្រាក់ចំនួន២០០០ដុល្លារ ( ពីរពាន់ដុល្លារអាមេរិក)។

៣៖ ឯកសារប្រតិបត្តិការធនាគារអេប៊ីអេលេខ១៩១៤៤៩១៦៥៥៣ ទៅកាន់លេខគណនេយ្យ០០០៦៧២១៤៣ ដែលមកមានទឹកប្រាក់១០០០ដុល្លារ(មួយពាន់ដុល្លារអាមេរិក)។

៤៖ កិច្ចសន្យាសងប្រាក់ថ្ងៃទី០៨ ខែ ខែមករា ឆ្នាំ២០២៤ ដែលឈ្មោះ ទេពសុធារិទ្ធិ បានផ្តិតមេដៃទទួលស្គាល់បំណុល។

៥៖ កិច្ចព្រមព្រៀងជួលដីបន្តចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងប្រការ ២.៤ នៃកិច្ចព្រមព្រាង ជួយដីបន្តមានអត្ថន័យ ភាគី(ក)បានយល់ព្រមទទួលប្រាក់កម្រៃបន្ថែម ពីភាគី(ខ) ក្នុងការនៅ ម៉ៅបន្តចំនួន (ម្ភៃដុល្លារអាមេរិក)
ក្នុងមួយស្តង់សរុប១០០ស្តង់ដែលមានតំលៃសរុប២.០០០ពីរពាន់ដុល្លារអាមរិករួមទាំងតម្លៃទឹកភ្លើងដែលបានផ្តិតមេដៃទទួលស្គាល់។

៦៖ លេខវិញ្ញាបនបត្ររបស់កោះនរា NCC-E0003-23ប្រើប្រាស់ភ្លើង២ខ្សែអស់ទឹកប្រាក់ចំនួន៣០៧. ៤៨ដុល្លារអាមេរិក។

៧៖ ប្រាក់កម្រៃជើងសាទទួលបានពីក្រុមហ៊ុនស្ពន់សឺពីឆាកតន្រ្តីចំនួន៣០%(សាមសិបភាគរយ)ស្មើនិងទឹកប្រាក់៦០០ដុល្លារ (ប្រាំមួយរយដុល្លារអាមេរិក)
ក្នុងតម្លៃស្ពន់សឺ២០០០ដុល្លារ (ពីរពាន់ដុល្លារអាមេរិក)។

ហេតុដូចនេះ ដើម្បីជៀសវាងពីការខាតបង់ផលប្រយោជន៍និងប្រឈមមុខនិងច្បាប់នោះយើងខ្ញុំសូមទុករយះពេលជូនលោក៣ថ្ងៃ(បីថ្ងៃ)សូមលោកសហការចូលរួមដោះស្រាយនៅបំណុលខាងលើតាមពេលកំណត់កំុបីអាក់ខាន។

ដោយសន្តិវិធីនិងគោរពតាមគោលការស្ម័កចិត្តដោយឈរលើស្មារតីទទួលខុសត្រូវសុច្ចរិតនិងភាពស្មោះត្រង់ជាមួយខ្ញុំ បើពុំដូច្នោះទេយើងខ្ញុំនឹងមានវិធានការទៅតាមផ្លូវច្បាប់ជាពុំខាន។

គូររំលឹកផងដែរថា  លោក ទេព សុធារិទ្ធ បានធ្វើការសន្យាសងប្រាក់មកខ្ញុំបាទជាច្រើនលើកច្រើនសារក៏ប៉ុន្តែគ្រាន់តែជាការដោះសារនិងគេចវេសតែប៉ុណ្ណោះ គឺមានន័យថាសន្យាខ្យល់ ហើយមិនបានមកធ្វើការនិយាយគ្នាទល់មុខនោះសោះឡើយ ។

អាស្រ័យដូចបានជម្រាបខាងលើសូមលោក ទេពសុធារិទ្ធិ ជ្រាបជាព័ត៌មានដោយមកធ្វើការទូទាត់ប្រាក់ដែលលោក នៅជំពាក់ខ្ញុំ ចំនួនខាងលើ សូមចូលខ្លួនដោះស្រាយ កុំបីខាន។

សូមលោក ទទួលនូវសេចក្តីជូនដំណឹងពីពេលនោះតទៅ។
ធ្វើនៅ ភ្នំពេញ ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០២៤ 
ហត្ថលេខា ម្ចាស់បំណុល សាម៉េត សុផាត!














No comments:

Post a Comment

Pages