ឯកឧត្តម អ៊ាង​ ផល្លា​ អញ្ជើញជាអធិបតីភាពប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដាឃុំ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម អ៊ាង​ ផល្លា​ អញ្ជើញជាអធិបតីភាពប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដាឃុំ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​...

 



ត្បូងឃ្មុំ ÷ នាព្រឹកម្សិលមិញ​ ត្រូវ​នឹង ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម​ អ៊ាង​ ផល្លា​ រដ្ឋលេខាធិការ​ ក្រសួង​ទូរគមនាគមន៍​ និង​ប្រៃសនីយ៍​ និង​ជា​អនុប្រធានទី១​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្ដាឃុំ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចំណុះស្រុកអូរាំងឪ ដែលប្រព្រឹត្តនៅបរិវេណសាលាស្រុកអូររាំងឪ។

ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម បានការ​សំណេះសំណាល​ សួរសុខទុក្ខ  និងបានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានព្រមទាំង  សមាជិក សមាជិកា ចំណុះស្រុកអូររាំងឪ ដែលខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។













No comments:

Post a Comment

Pages