ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ.. - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..

 


ខេត្តបាត់ដំបង÷ ពលករខ្មែរជាច្រើនកំពុងត្រូវបានមេខ្យល់នាំជម្លៀសឆ្លងដែនដោយខុសច្បាប់ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងមកនេះ អង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថា÷ មានពលករខ្មែរ ជាច្រើនត្រូវបានធ្វើដំណើរមកទឹកដីស្រុកសំពៅលូន ដើម្បីធ្វើការទំនាក់ទំនងទៅមេខ្យល់ នាំឆ្លងដែនតាមច្រករបៀងព្រៃធម្មជាតិជារៀងរាល់ថ្ងៃ  ជាក់ស្ដែង នៅថ្ងៃ២៧ ខែមិនា ឆ្នាំ២០២៤ នេះនៅច្រករបៀងចំណុច៩៩ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

 អ្នកសារព័ត៌មានបានចុះផ្តិតយករូបភាព សកម្មភាពពលករខ្មែរជាច្រើនអ្នកកំពុងធ្វើដំណើរឆ្លងដែនចូលប្រទេសថៃ តាមមេខ្យល់ស្ទើតែរាល់ថ្ងៃ នេះបើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅចំណុចពលករខ្មែរឆ្លងដែនខាងលើគឺមានកម្លាំងសមត្ថកិច្ចប្រចាំការផងដែរ តែហាក់បីដូចជាមើលមិនឃើញ រឺត្រូវបានទទួលអាំងប៉ាវហើយទេដឹងបានជាមិនមានវិធានការច្បាប់។

មហាជនរងចាំមើលថាតើសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែននិងមានប្រធានការយ៉ាងណាចំពោះពលករចំណាកស្រុកដែលធ្វើឲ្យពួកគាត់រកដេកពួនពុំបានស្ទើរតែរាល់ថ្ងៃនៅពេលយប់កណ្ដាលអាធ្រាតនោះ។

ប្រជាពលរដ្ឋជាច្រើនបាទសូមសំណូមពរដល់លោកហម សំខាន់អភិបាលស្រុកសំពៅលូន មេត្តាជួយទប់ស្កាត់នូវមេខ្យល់ដែលនាំពលករចេញចំណាក់ស្រុកក្រៅប្រទេសដែលខុសច្បាប់នេះផងទាន ។




No comments:

Post a Comment

Pages