តើពិតទេ.លោក ពៅ ជុំ ប្រធានស្នាក់ការដែនជម្រកបរិស្ថានសត្វព្រៃបឹងពែរ ខេត្តសៀមរាប បទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋមិនបង្ក្រាបទេ មកគម្រាមកំហែងអ្នកសារព័ត៌មានទៅវិញ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

តើពិតទេ.លោក ពៅ ជុំ ប្រធានស្នាក់ការដែនជម្រកបរិស្ថានសត្វព្រៃបឹងពែរ ខេត្តសៀមរាប បទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋមិនបង្ក្រាបទេ មកគម្រាមកំហែងអ្នកសារព័ត៌មានទៅវិញ...

 



ខេត្តសៀមរាប៖ ប្រជាពលរដ្ឋស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមើលលោក ពៅ ជុំ ដែលគេស្គាល់ច្បាស់ថាជា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងខេត្តសៀមរាបកំពុងតែធ្វើការ គំរាមកំហែងនិងធ្វើទុក្ខបុកម្នេញដល់អ្នកសារព័ត៌មានក្នុងស្រុក ដែលបានចុះទៅយកព័ត៌មានពីសកម្មភាពឈូសឆាយព្រៃរបស់រដ្ឋដើម្បីយកដីទៅលក់ឲ្យឈ្មួញមួយចំនួន ដើម្បីយកលុយចែកគ្នាជាមួយបក្ខពួក កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤កន្លងទៅ ដែលទង្វើរខាងលើនេះ សបញ្ជាក់ឱ្យឃើញថា លោក ពៅ ជុំ កំពុងតែបំផ្លិចបំផ្លាញដីព្រៃ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយ ដូចនេះសូមឱ្យឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយពិនិត្យទង្វើររបស់ប្រធានស្នាក់ការម្នាក់នេះផង។

  ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា នៅវេលាម៉ោង២១ ថ្ងៃទី២១ ខែមីនាឆ្នាំ ២០២៤ ប្រជាពលរដ្ឋបានរាយការថា មានក្រុមលោក ពៅ ជុំ  មានគ្នាចំនួន០៣នាក់ក្នុងនោះមានឈ្មោះ លោក ពៅ ជុំ និងលោក នួន ម្នាក់ទៀតមិនស្គាល់ឈ្មោះ និងមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល ឃុំខ្វាវ មានគ្នាចំនួន០៤ នាក់  ដឹកនាំដោយលោក ទន់ និងមានអាវុធមួយដើម រួមទាំងកម្លាំងប្រជាការពារភូមិមានគ្នាចំនួន០៥នាក់ កងរាជអាវុធហត្ថ មួយនាក់ដែលនាំគ្នាធ្វើសកម្មភាពឃាត់ខ្លួននិងឆែកឆេរគ្រប់ច្រកល្ហកនៅក្នុងផ្ទះរបស់លោក រី មី និងបៀតបៀន រាងកាយរបស់កូនស្រី ម្ចាស់ផ្ទះ លោក រី មី ស្ថិតនៅក្នុងភូមិចុងស្ពានឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ក្នុងនោះគេឃើញមានអ្នកកាសែតមួយនាក់រួមជាមួយកម្លាំងទាំងនោះ ចុះទៅធ្វើសកម្មភាពគំរាមកំហែងនិងបង្ខំឲ្យអ្នកសារព័ត៌មានចំនួន៣ នាក់ ព្រមទាំងម្ចាស់ផ្ទះមួយនាក់ទៀត ឡើងឡានហើយដឹកយកមកប៉ុស្តិ៍នគរបាលឃុំខ្វាវតាមទំនើងចិត្តរបស់ខ្លួនដោយសារតែក្រុមអ្នកសារព័ត៌មាន ចុះទៅផ្តិតយករូបភាពសកម្មភាពការឈូសឆាយដីព្រៃសម្បត្តិសាធារណៈរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងចំណុច ត្រពាំងផ្លុង ក្នុងភូមិអូរ ឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប  ហេតុនេះហើយទើបអ្នកសារព័ត៌មានយើងបានរាយការណ៍ជូនថ្នាក់ដឹកនាំហើយក៏បានផ្ដល់ព័ត៌មានទៅដល់អង្គភាពសារព័ត៌មានផ្សេងៗជួយផ្សព្វផ្សាយព័ត៌មានពីសកម្មភាពល្មើសច្បាប់ឈូសឆាយដីព្រៃ។

  ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីបានធ្វើការសាកសួ អ្នកសារព័ត៌មានរួចមកក៏សមត្ថកិច្ចទាំងនោះបានធ្វើកិច្ចសន្យាដល់អ្នកសារព័ត៌មាន រួចក៏ដោះលែទៅផ្ទះវិញ លុះមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រុមលោក ពៅ ជុំ ដែលគេស្គាល់ថា ខាងបរិស្ថាន បានទំនាក់ទំនងមកក្រុមអ្នកសារព័ត៌មានសូមបិទបាំងកុំអោយផ្សព្វផ្សាយនៅក្នុងករណីរឿងនេះ និងមានជាថ្នូដល់ពួកគាត់ផងដែរ។

  មន្ត្រីទាំងនោះឆែកឆេអ្នកសារព័ត៌មាននិងដកហូតទូរសព្ទដើម្បីគំរាមកំហែងនិងលុបព័ត៌មានដែលជាវត្ថុតាងសកម្មភាពក្រុមជនល្មើសធ្វើសកម្មភាពឈូក ឆាយដីព្រៃរបស់រដ្ឋ ដោយសារតែមន្ត្រីបរិស្ថានរួមគំនិតជាមួយក្រុមជនខិលខូចទាំងនោះហើយបានមកធ្វើសកម្មភាពចាប់អ្នកសារព័ត៌មាននិងម្ចាស់ផ្ទះដើម្បីយកទៅសួនាំក្នុងប៉ុស្តិ៍នគរបាលឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ទង្វើបែបនេះហើយ អ្នកសារព័ត៌មានក៏ដូចប្រជាពលរដ្ឋនៅក្នុង ឃុំខ្វាវ ស្នើសុំទៅលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់មន្ត្រីក្រោមឱវាទនិងពិនិត្យមើលទង្វើរបស់ លោក ពៅ ជុំកំពុងតែប្រព្រឹត្តអំពើពុករលួយ តាមរយៈបំភ្លេចបំផ្លាញធនធានធម្មជាតិនិងយកដីជាសម្បត្តិសាធារណៈរបស់រដ្ឋទៅឲ្យឈ្មួញដើម្បីថ្នូរនិងលាភសក្ការៈតាមតម្រូវការរបស់ខ្លួននិងបក្ខពួកផង៕








No comments:

Post a Comment

Pages