ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក...

 








ត្បូងឃ្មុំ ÷ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្រ្កាវិទ្យាល័យក្រែក ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ មន្ត្រីសាលាស្រុកពញាក្រែក លោកគ្រូ អ្នកគ្រូ ក្រុមយុវជន និងប្អូនៗសិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត ដែលកម្មវិធីប្រារព្វធ្វើឡើងនៅវិទ្យាល័យក្រែក រយៈពេល២ថ្ងៃ គឺថ្ងៃទី ១១ និង១២ មេសា ២០២៤ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍សង្ក្រាន្តនេះគឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏សារៈសំខាន់សម្រាប់ជនជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក តែងមានទំនៀមទម្លាប់ជួបជុំគ្នាដើម្បីសំដែងនូវរបាំ និងលេងល្បែងប្រជាប្រិយនានាជាច្រើនដើម្បីកំសាន្តសប្បាយ ប្រកបដោយសាមគ្គីភាព និងភារៈភាពមិនដែលអាក់ខានឡើយ ជាពិសេសដើម្បីលើកស្ទួយពីវប្បធម៌ប្រពៃណីជាតិខ្មែររបស់ប្រទេសកម្ពុជា ឲ្យទូលំទូលាយលើឆាកអន្តរជាតិ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយមួយនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជើញមានមតិសំណេះសំណាល និងចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តជាមួយពុកម៉ែបងប្អូនដោយភាពស្និទ្ឋស្នាល និងសប្បាយរីករាយ ព្រមទាំងថតរូបទុកជាអនុស្សារីយ៏ផងដែរ។















No comments:

Post a Comment

Pages