ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​នៅរាជបណ្ឌិត្យសភាកម្ពុជា... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​នៅរាជបណ្ឌិត្យសភាកម្ពុជា...


ភ្នំពេញ​៖ អ្នកសារព័ត៌មានគប្បីស្វែងយល់ពីការផ្សព្វផ្សាយនូវអ្វីដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៏សង្គមជាតិ សេដ្ឋកិច្ចជាតិ ពិសេសវិស័យទេសចរដែលជាប្រភពចំណូលដ៏ធំសម្រាប់បងប្អូនប្រជាពលរដ្ឋ   តាមរយៈការផ្សព្វផ្សាយ ពីចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង អំពើឃាតកម្ម ភាពអសន្តិសុខក្នុងសហគមន៏ ដែលការផ្សាយទាំងនោះបណ្តាលឲ្យប៉ះពាល់ដល់វិស័យទេសចរណ៏ជាតិ និងអន្តជាតិ ក៏ដូចជាធ្វើអោយមានការអន់ថយនៃការវិនិយោគពីដៃគូរក្រៅប្រទេសផងដែរ។ 

នេះជាការលើកឡើងរបស់ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដែលឯកឧត្តមបានផ្តល់កិត្តិយសចួលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើប្រធានបទស្តីពី មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ទៀត ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។





ឯកឧត្តមក៏បានបញ្ជាក់ជូនអង្គពិធីផងដែរ ចំពោះការផ្សព្វផ្សាយអំពី បទល្មើសព្រៃឈើ និងធនធានធម្មជាតិ សូមបងប្អូនអ្នកសារព័ត៌មានប្រើប្រាស់អំណាចទី៤របស់ខ្លួន ធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ក៏ប៉ុន្តែត្រូវដាក់ពាក្យស្នើសុំជាមុន ដើម្បីជាការសហការ ក្នុងការសម្របសម្រួលជាមួយ មន្ទីរបរិស្ថានតាមសហគមន៏ ក្នុងការចុះទៅផ្តិតយករូបភាពផ្ទាល់តាមគោលដៅបទល្មើសជាក់ស្តែង។

ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះផងដែរ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានផ្តល់ជាកិត្តិយសក្នុងការធ្វើបទបង្ហាញអំពី ពាក្យគន្លឺះក្នុងវិស័យបរិស្ថាន ក៏ដូចជាបេសកកម្ម និងយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣ ដល់ ២០២៨ ជូនដល់សិក្ខាកាម ដែលជាអ្នកសារព័ត៌មាន ដើម្បី​ជាចំណេះដឹង និងស្វែងយល់ អំពីពាក្យពេចន៍ នៃវិស័យបរិស្ថាន ដើម្បីរក្សាបាននូវភាពត្រឹមត្រូវ ទុកជាប្រយោជន៍សម្រាប់ការនិពន្ធអត្ថបទព័ត៌មាន។







No comments:

Post a Comment

Pages