លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចេញបទបញ្ជាឱ្យបង្កើតក្រុមការងារមួយ ចុះទៅត្រួតពិនិត្យ នៅតាមគ្លីនិកឯកជន នៅទូទាំងខេត្តតាកែវ ថាមានច្បាប់អនុញ្ញាត ឬយ៉ាងណា? ។
ការចេញបទបញ្ជាឱ្យបង្កើតក្រុមការងារ ចុះត្រួតពិនិត្យតាមគ្លីនិកឯកជន រកច្បាប់អនុញ្ញាតនេះ បន្ទាប់ពីមានស្រ្តីម្នាក់កាលពីម្សិលមិញ បានទៅរកសេវានៅគ្លីនិកឯកជនមួយឈ្មោះ សុខហាក់ ម៉ារីណា នៅស្រុកបាទី ហើយបានស្លាប់ក្រោយពីគ្រូពេទ្យចាក់ថ្នាំ រួចនឹងត្រូវបានម្ចាស់គ្លីនិក យកសាកសពទៅបោះចោលនៅក្នុងព្រៃ។
លោក វ៉ី សំណាង បានថ្លែងថា «អាជ្ញាធ ក្រុង ស្រុក ចាប់ពីពេលនេះតទៅ ត្រូវពិនិត្យមើលបញ្ហាគ្លីកនិកឯកជន ឱ្យបានច្បាស់លាស់»។ រដ្ឋបាលខេត្ត នឹងបង្កើតក្រុមការងារមួយ ដែលមានអភិបាលរងខេត្តម្នាក់ ចុះទៅតាម ក្រុង ស្រុក នីមួយៗ ដើម្បីត្រួតពិនិត្យមើលគ្លីនិកឯកជនទូទាំងខេត្ត ហើយបើរកឃើញភាពមិនប្រក្រតី ឬគ្មានច្បាប់អនុញ្ញាត គឺត្រូវបិទភ្លាមតែម្ដង» ។
បើតាម លោក អភិបាលខេត្ ក្រៅពីចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាត អាជ្ញាធខេត្តតាកែវ ក៏នឹងធ្វើការពង្រឹងវិន័យក្រមសិលធម៌ វិជ្ជាជីវៈគ្រូពេទ្យឡើងវិញផងដែរ ហើយអាជ្ញាធ ក៏នឹងធ្វើការត្រួតពិនិត្យថ្នាំពេទ្យ ដែលប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងឯកជន តើមានការប្រើប្រាស់ថ្នាំហួសសុពលភាព ឬយ៉ាងណា?។
ការចេញបទបញ្ជាខាងលើនេះបន្ទាប់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត តា កែវ អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាស្តីពី ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤៕
No comments:
Post a Comment