រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ត្រូវកុំបីយ៉ាង កុំដុតប្លាស្ទិក កុំចោលប្លាស្ទិកក្នុងទឹក កុំកប់ប្លាស្ទិកក្នុងដី... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ត្រូវកុំបីយ៉ាង កុំដុតប្លាស្ទិក កុំចោលប្លាស្ទិកក្នុងទឹក កុំកប់ប្លាស្ទិកក្នុងដី...

 


កំពង់ឆ្នាំង៖ ក្នុងពិធីប្រកាសជាផ្លូវការ «ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាម សំណល់ប្លាស្ទិក» ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា ខេត្ដកំពង់ឆ្នាំង ជាខេត្ដដំបូងដែលបានប្រកាសជា ខេត្ដស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ។


ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដលើកឡើងថា «ចូរក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីអាជ្ញាធរ ក្នុងមូលដ្ឋានខេត្ដកំពង់ឆ្នាំង ត្រូវកុំបីយ៉ាង ដើម្បីបរិស្ថានកម្ពុជាយើង ទទួលបានភាពស្អាតលើមេឃ ភាពស្អាតលើដី និងភាពស្អាតក្នុងទឹក គប្បី កុំដុតសំរាមប្លាស្ទិក កុំកប់សំរាមប្លាស្ទិក កុំចោលសំរាមប្លាស្ទិកក្នុងទឹក»។

សូមបញ្ជាក់ផងដែរថា ពិធីប្រកាសជាផ្លូវការ ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាមសំណល់ប្លាស្ទិក ត្រូវបានប្រព្រឹត្ដិទៅនៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋាន ខេត្ដកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន គណៈអភិបាលខេត្ដកំពង់ឆ្នាំង មន្ដ្រីរាជការ មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ១ម៉ឺននាក់។











No comments:

Post a Comment

Pages