មិនបណ្តោយឱ្យមានករណី សាងសង់លំនៅឋាន រំលោភយកដីប្រព័ន្ធប្រឡាយ របស់រដ្ឋ និងការបំពុលបរិស្ថាន មានក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋបានឡើយ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

មិនបណ្តោយឱ្យមានករណី សាងសង់លំនៅឋាន រំលោភយកដីប្រព័ន្ធប្រឡាយ របស់រដ្ឋ និងការបំពុលបរិស្ថាន មានក្លិនស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋបានឡើយ...


 ខណ្ឌព្រែកព្នៅ៖នាព្រឹក ថ្ងៃពុធទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥

ដោយមានការយកចិត្តទុកដាក់ពីលោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកបានចាត់តាំង លោកអភិបាលរង ឌិត និមល លោក ឆើម សេរីវឌ្ឍន៍ លោក ស្រេង វណ្ណៈ សមាជិកក្រុមប្រឹក្សាខណ្ឌ សហការ ជាមួយ មន្ត្រី ភូមិបាលខណ្ឌ មន្ត្រីបរិស្ថាន ព្រមទាំងលោកចៅសង្កាត់រង លោកប្រធានភូមិ និងបងៗសណ្តាប់ធ្នាប់ខណ្ឌ ប្រជាការពារភូមិ ចុះត្រួតពិនិត្យ តាមបណ្តោយផ្លូវ យាយប៉ាវ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ក្នុងការចុះត្រួតពិនិត្យ បានប្រទះឃើញ ផ្ទះ ចំនួន ២ខ្នង ដែលទើបតែនឹងលួចសាងសង់ ហើយថ្មីៗ ក្នុងពេលនោះផងដែរ លោកអភិបាលរង ក៏បានចាត់អោយមន្ត្រីជំនាញ ខាងភូមិបាល ចុះវាស់វែងឃើញថាបានរំលោភបំពាន ចូលលើ ដីប្រឡាយពិតប្រាកមែន។ដោយបានមើលឃើញ ពីភាពជាក់ស្តែងខាងលើ ក្រុមការងាររបស់រដ្ឋបាល ខណ្ឌ ក៏បានសំណូមពរ ដល់ម្ចាស់ផ្ទះដែលបានសាងសង់ខាងលើ ចូលរួមសហការ រុះរើ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងពេលនោះផ្ទាល់តែម្តង។

ចំពោះបងប្អូន ដែលបានសាងសង់ផ្ទះ ទាំង២ខ្នង ខាងលើបន្ទាប់ពីបានស្តាប់ពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ពីភាពប៉ះពាល់ ក្នុងការរស់នៅលើដីចំណីប្រឡាយ របស់រដ្ឋរួចមក ក៏បានស្ម័គ្រចិត្ត រុះរើដោយខ្លួនឯង។
ចំណែក ផលប៉ះពាល់ លើក្លិន បរិស្ថាន កន្លែង ហាលត្រី ឯណោះ ម្ចាស់ទីតាំងផ្ទាល់ និងសន្យា ធ្វើតាមការណែនាំរបស់អាជ្ញាធរ ឬក៏មន្ត្រីបរិស្ថាន ដែលចង្អុរបង្ហាញ ជាបន្តទៀត។

ជាចុងក្រោយនេះ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌព្រែកព្នៅ ទាំងអស់ សុំកុំ រំលោភបំពានលើដីចំណីផ្លូវសាធារណៈ និងដីប្រព័ន្ធប្រឡាយ របស់រដ្ឋ ជាបន្តទៀត និងលោក សុំអរគុណដល់បងប្អូនដែលជាម្ចាស់ផ្ទះចំនួន២ខ្នង រួមទាំងម្ចាស់ ទីតាំង ហាលត្រី ប៉ាហើម ដែលបានសហការ អនុវត្ត ជាមួយអាជ្ញាធរផងដែរ។

សូមបញ្ជាក់ផងដែរថា អាជ្ញាធរខណ្ឌព្រែកព្នៅ តែងតែយកចិត្តទុកដាក់ ដោះស្រាយសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយ គោលនយោបាយ ដោះដូរជូនប្រជាពលរដ្ឋដែលរស់នៅត្រង់តំបន់ដីរដ្ឋ ដែលត្រូវអភិវឌ្ឍន៍ផងដែរ៕







No comments:

Post a Comment

Pages