សៀមរាប៖ ក្នុងស្ថានភាពបារម្ភផង ប្រុងប្រយ័ត្នខ្លួនផង ដោយសារការឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ ក៏ប៉ុន្ដែរមណីយដ្ឋានខេត្ដទេសចរណ៍នានា រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ មួយចំនួនទទួលបានអ្នកទេសចរណ៍ ដែលមានការចាប់អារម្មណ៍ និងចង់ទស្សនាកម្សាន្ត ជាពិសេសនៅថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងសាសនាធំៗ មានយ៉ាងច្រើនកុះករ ជាក់ស្ដែងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ លោក ង៉ូវ សេងកាក់ បានអះអាងថា នៅថ្ងៃបុណ្យបិណ្ឌធំនេះ មានអ្នកទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ បន្តចូលមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ប្រមាណជា ១២,០៩៦នាក់។ ក្នុងនោះ ធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារទៅកាន់ ៖ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧,០០០ នាក់ - រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ២,៨០០ នាក់ - សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ២,២០០ នាក់ សរុបភ្ញៀវជាតិ ១២ពាន់នាក់ ដោយឡែក ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៩៦នាក់ ។
របាយការណ៍បានបន្ថែមថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលបើកអោយអ្នកទេសចរណ៍ដើរទៅកំសាន្ដតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋាននានាក្នុងខេត្តនេះ មានភ្ញៀវទេសចរជាច្រើនពាន់នាក់ បានទៅទស្សនាជាហូរហែរ នៅក្នុងពិធីថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងសាសនាធំៗ។ល។ ប៉ុន្ដែយ៉ាងនេះក្ដី របាយការណ៍ បានបញ្ជាក់ថា ការដើរកំសាន្ដរបស់ភ្ញៀវទេសចរនោះ ដើរទស្សនាដោយមានការប្រុងប្រយ័ត្ន របៀបជាដើរបណ្ដុំគ្រួសារ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។ ជាមួយគ្នានេះ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ និងរមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ។
សូមបញ្ជាក់ជូនថា សម្រាប់រយ:ពេល ០២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងខេត្តសៀមរាប ដោយដើរកម្សាន្តក្នុងរមណីយដ្ឋាននានា-សហគមន៍អេកូទេសចរណ៍នានា សរុបប្រមាណជា ១៩,១៨២ នាក់ ក្នុងនោះ ៖ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១២,០០០នាក់ - រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៣,៧០០នាក់ - សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ៣,៣០០នាក់ សរុបភ្ញៀវជាតិប្រមាណ ១៩ពាន់នាក់ ដោយឡែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៨២នាក់ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ដារ៉ា
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3pPQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--22dd71f391fd6eafd537063005f016168828fcf5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-10-06_21-37-05.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0hQQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f721316624a50c273073260bd46c19d032c0269e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2021-10-06_21-37-09.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd1BQQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f7c19288492166fe57eae0183a20fcff970cd2c4/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/photo_2021-10-06_21-37-08.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0xQQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f9dcede578656581439de13dc61d4157cc979986/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-10-06_21-37-11.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0RQQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f485ab92afb0248358c3e47a44d8c970e3ec6da5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-10-06_21-37-11%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzNPQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a49736baae238d8533803fdb0ffeaf6f026a2936/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-10-06_21-37-08%20(3).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzdPQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--549f1ab6e1af94a499a56c220bd1891e618901f1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-10-06_21-37-06.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLy9PQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3e0187d7df1143f1a568e789378dcca7a24e82bf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-10-06_21-37-08%20(2).j.jpg)
No comments:
Post a Comment