សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ ដែលទទួលយកការអញ្ជើញរបស់សម្ដេចក្នុងការបំពេញទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតនៅកម្ពុជា - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ ដែលទទួលយកការអញ្ជើញរបស់សម្ដេចក្នុងការបំពេញទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលជានាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេចក្នុងការបំពេញទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា។

ការថ្លែងអំណរគុណបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកបានអញ្ជើញមកបំពេញទស្សនកិច្ច និងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសន្យាថា សម្ដេចនឹងចាត់គណៈប្រតិភូកសិកម្មមួយដើម្បីទៅពិនិត្យនៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន។ តាមគំនិតរបស់សម្ដេចតេជោគឺចង់រៀបចំតំបន់មួយ ដែលមានប្រឡាយទឹកនិងថ្នាលដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ នេះបើតាមសម្រង់សម្តីលោក ស្រ៉ី ថាមរុង្គ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។

 លោក ស្រ៉ី ថាមរុង្គ បានសង្ខេបខ្លឹមសារក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ ថានៅក្នុងឱកាសបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ នៅពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវិស័យផ្សេងទៀត ជាពិសេសឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ កិច្ចព្រមព្រៀងលើកលែងទិដ្ឋការ និងកិច្ចព្រមព្រៀងអនុគ្រោះផ្សេងទៀតដែលអាចធ្វើទៅបាន ព្រមទាំងការពិគ្រោះយោបល់លើផ្នែកនយោបាយរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់ និងស្វែងរកវិស័យដែលមានសក្តានុពល ដែលប្រទេសទាំងពីរអាចប្រើប្រាស់ក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរ។

 លោក ស្រ៉ី ថាមរុង្គ បានឱ្យដឹងថា នៅក្នុងឱកាសពិសារអាហារប្រកបដោយភាពស្និតស្នាល រវាងថ្នាក់ដឹកនាំទាំងពីរ, សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីការឱ្យមានការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ បានសន្យាថានឹងធ្វើការជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត៕

No comments:

Post a Comment

Pages