-->
សូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...
សូមស្វាគមន៍ ! www.kasetstuengmeanchey.co / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

ឯកឩត្តម ហ៊ុន ម៉ានី ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត សូមប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃស្អែក


ចំនួនអ្នកទស្សនា: Views : ចេញផ្សាយថ្ងៃ : Saturday, July 22, 2023

(ភ្នំពេញ)៖ ឯកឩត្តម  ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅស្រុកកំណើត ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ សូមធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។

សូមជម្រាបថា ក្នុងឱកាសដែលកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ និយោជិត មន្ត្រីរាជការឈប់សម្រាកបីថ្ងៃ នៅថ្ងៃទី២២ ២៣ និង២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោត។

ចាប់ពីល្ងាចថ្ងៃទី២១ ខែកក្កដាម្សិលមិញរហូតមកដល់ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមធ្វើដំណើរពីរាជធានីភ្នំពេញ ត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគាត់ ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃស្អែក៕

0 comments:

Post a Comment

 
រក្សាសិទ្ធិ ©2022 គេហទំព័រ កាសែត ស្ទឹងមានជ័យ- រក្សាសិទ្ធគ្រប់យ៉ាង- រចនាដោយ: WEBSITE លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...