នាល្ងាចថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ជា ដែន ក្រុមប្រឹក្សាភិបាលសមាគមទីផ្សារកម្ពុជា អញ្ជេីញជាអធិបតី ក្នុងពិធី សម្ពោធផ្សារ(រាត្រី ខាល់ឆឺរ៉ាបេ) ស្ថិតក្នុង មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងកោះពេជ្រ (អាគារបារាំង) និងមានការចូលរួមពី គណៈអធិបតី ភ្ញៀវកិត្តិយស ឯឧត្តម លោកជំទាវ លោក លោកស្រី ជាច្រេីនផងដែរ។
គួសបញ្ជាក់ផងដែរថា ការបង្កេីត ផ្សាររាត្រី ខាល់ឆឺរ៉ា បេ គឺដេីម្បីជំរុញអោយមាន សហគមន៍ទេសចរណ៍ វប្បធម៌ និងជាគោលដៅ តែមួយគត់ជាមួយការ បង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្ត និងភ្លក់រស់ជាតិអាហារមានឱជារសឆ្ងុយឆ្ងាញ់និងវត្ថុអនុស្សាវរីយ៍ នាពេលរាត្រី ថែមទាំងផ្សារភ្ជាប់ផលិតផលសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) និងវប្បធម៌អរិយធម៌ខ្មែរ ទៅកាន់អាស៊ាន និងពិភពលោក ដោយ ចាប់បើកដំណើរការ រៀងរាល់សប្តាហ៍ នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង៤ល្ងាច ដល់ ១០យប់ នៅទីតាំង ដឹ អេលីហ្សេ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។
ជាការកត់សម្គាល់ ផ្សាររាត្រី ខាល់ឆឺរ៉ា បេ មានការរួមគាំទ្រពី សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមទីផ្សារកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា គ្រុបស្រ្តីអន្តរជាតិ ក្រុមហ៊ុន OCIC និងអាជីវករប្រមាណជាង១០០ស្តង់ ដែលមានលក់ដូរដូចជា ផលិតផលខ្មែរ ម្ហូបអាហារភេសជ្ជៈ ផលិតផលប្រើប្រាស់ សម្រាប់បុរសនារី កុមារាកុមារី ជាពិសេស ផ្សារត្រី នឹងមានការសម្តែង សិល្បៈវប្បធម៌ ការប្រគំតន្រ្តី ការប្រលងចំរៀង ដើរម៉ូដសំលៀកបំពាក់ខ្មែរ និងកម្មវិធីកំសាន្តជាច្រើនទៀត។
បន្ថែមពីនេះទៅទៀត ផ្សាររាត្រី ខាល់ឆឺរ៉ា បេ នឹងក្លាយទៅជាតំបន់ទេសចរណ៍កំសាន្តបែបវប្បធម៌ និងគោលដៅទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក ដែលជាគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញ ផលិតផលក្នុងស្រុក ម្ចាស់សិប្បកម្ម សហគ្រិនស្រ្តីខ្មែរ និងអាជីវករ ថែមទាំងលើកទឹកចិត្តដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិមក ធ្វើការបណ្តាក់ទុនក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ។
ថ្លែងក្នុងពិធី សម្ពោធបេីកជាផ្លូវការ ផ្សាររាត្រី ខាល់ឆឺរ៉ា បេ ឯកឧត្ដមបណ្ឌិត ជា ដែន បានលេីកឡេីងថា អាជីវករគប្បីចូលរួមបានគាំទ្រ ជាមួយនឹងក្រសួងបរិស្ថាន លេីការកាត់បន្ថយ ការប្រេីប្រាស់ថង់ប្លាស្ទិក នៅក្នុងប្រទេសកម្ពុជាដេីម្បីបរិស្ថានស្អាត ក្រោមពាក្យស្លោក«ថ្ងៃនេះខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ » ជាពិសេសក៏សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាដើរកំសាន្ត និងជួយគាំទ្រប្រើប្រាស់ ផលិតផលក្នុងស្រុក ផលិតសហគ្រិនខ្មែរ និងបរទេស ដែលបានដាក់តាំងបង្ហាញរៀងរាល់សប្តាហ៍។
No comments:
Post a Comment