រដ្ឋាភិបាលកម្ពុជា ថ្មី គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវឲ្យបានសុីជម្រៅ លោក អួន សុវណ្ណារ៉ា មេគយចល័តតំបន់១ប្រព្រឹត្តអំពើពុករលួយ ខ្លាំងជាងមុនដើម្បីស្រង់ដើមធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ?
ចេញផ្សាយថ្ងៃទី30.01.2024
(ភ្នំពេញ)÷ប្រភពពីមន្ត្រីគយនិងភ្នាក់ងារ គយចល័តតំតំបន់១បានឲ្យដឹងថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបាន តំណែងជាប្រធានគយចល័តតំបន់១ គឺលោក អ៊ួន សុវណ្ណារ៉ា កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលក្នុងទីក្រុងភ្នំពេញ។
ឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញពីស្រុកយួន ឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រំដែនត្រពាំងផ្លុង និងច្រកទ្វារអន្តរជាតិព្រំដែនមុឺនជ័យ ជាពិសេសមកពីច្រកទ្វារអន្តរជាតិព្រំដែនបាវិត តាមបណ្តោយផ្លូវជាតិលេខ១ ព្រមទាំងច្រកផ្សេងៗទៀត មានរថយន្តធំ ៗដឹកទំនិញពីគ្រប់បណ្ដាខេត្ត ចូលមកទីក្រុងភ្នំពេញក្នុងមួយថ្ងៃៗមិនក្រោមពី 500 គ្រឿងទៅ100គ្រឿងនោះទេ ហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យ មេគយចល័តតំបន់១ក្នុងរថយន្តនីមួយៗបង់ចន្លោះពី 100 ដុល្លារទៅ 400 ដុល្លារឲ្យទៅមេគយចល័តតំតំបន់១ទើបចូលទីក្រុងភ្នំពេញបានដោយសុវត្ថិភាព ។
អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយ គយចល័តតំបន់មួយកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោក អ៊ួន សុវណ្ណារ៉ា អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខខ្លួន ។
ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចចល័តតំបន់១ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗ តាមទំនេីងចិត្តទៀត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់មួយ បានឲ្យដឹងថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់១ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពខ្លះបានលើកឡើងថា ដោយសារលោក អ៊ួន សុវណ្ណារ៉ា ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានគយចល័តតំបន់១ ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។
ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមតាមបណ្ដាលខេត្តចូលមកទីក្រុងភ្នំពេញ កាន់តែច្រើនឡើងៗហើយលោក អួន សុវណ្ណារ៉ា តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ។093379612/
No comments:
Post a Comment