អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន...

 


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន...


កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែងបានជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ រួចបន្តទៅចណុចបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ និងបន្ទប់ជួលលេខ៦ ភូមិសាមគ្គី សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដោយចាប់យកវត្ថុតាង ក្រាមពណ៌សថ្លាចំនួន ១៧កញ្ចប់តូច និង៤កញ្ចប់ធំ ,ជញ្ជីងថ្លឹង០២គ្រឿង រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង៣នាក់រួមមាន ៖

១/ ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ

២/ ឈ្មោះ  នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ

៣/ ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ។


បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




No comments:

Post a Comment

Pages